នាល្ងាចថ្ងៃសៅរ៍
ទី២៩ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ
និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់
ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម
ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ
សង្ឃឹមថានឹងមានការចូលរួមគាំទ្រកាន់តែច្រើនឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋ
ដើម្បីបន្តពង្រឹងសុខភាព និងកាយសម្បទារបស់យើងទាំងអស់គ្នា។
Tags:
ព័ត៌មានជាតិ











