បន្ទាយមានជ័យ
៖ សមិទ្ធផលថ្មីជាចំណងដៃជូនដល់ប្រជាពលរដ្ឋ ផ្លូវបេតុងមួយខ្សែប្រមាណប្រវែង២០០ម៉ែត្រ
នៅក្នុងភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក
ត្រូវបានកាត់ខ្សែបូដែលប្រកាសជាផ្លូវការដើម្បីបម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
សិស្សានុសិស្សនៅក្នុងមូលដ្ឋានធ្វើដំណើរទៅសិក្សារៀនសូត្រ។
ពិធីកាត់ខ្សែបូដាក់ប្រើប្រាស់ជាផ្លូវការនេះ
ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត
និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធាន កត្តិយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព
និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា
ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមានការអមដំណើរក្រុមការងារសមាគមនារីខេត្ត
លោក ស៊ីញ ឈិញ ប្រធានក្រុមប្រឹក្សាស្រុកភ្នំស្រុក លោកស្រី ចំរេីន ដាណេ អភិបាល
នៃគណៈអភិបាលស្រុកភ្នំស្រុក
បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរយ៉ាងច្រើនកុះករនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ
២០២៦។
ផ្លូវបេតុផ្លូវមួយខ្សែនេះមានសារសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាពជីវិត
និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន សម្រួលដល់ការធ្វើដំណើរ
សម្រួលដល់ការដឹកជញ្ជូនផលិផលកសិកម្មផ្សេងៗ
ជាពិសេសបង្កភាពងាយស្រួលសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនបានងាយស្រួល
និងទាន់ពេលវេលា៕







