គ្រោះថ្នាក់ចរាចរណ៍ផ្លូវវាងក្រុងសិរីសោភ័ណ រថយន្តដឹកទំនិញបុករថយន្តធុនតូចរបួសធ្ងន់ស្រាល៤នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

គ្រោះថ្នាក់ចរាចរណ៍ផ្លូវវាងក្រុងសិរីសោភ័ណ រថយន្តដឹកទំនិញបុករថយន្តធុនតូចរបួសធ្ងន់ស្រាល៤នាក់

បន្ទាយមានជ័យ ៖ ហេតុការគ្រោះថ្នាក់ចរាចរនៅចំនុចផ្លូវបំបែកវែងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យស្ថិតនៅភូមិព្រែករពៅឃុំឬស្សីក្រោកស្រុកមង្គលបូរី រវាងរថយន្តដឹកទំនិញបុករថយន្តធុនតូចបណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់កាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A2046 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដោយមានគោលដៅដឹកទំនិញយកទៅដាក់ឱ្យអតិថិជននៅឃុំអូរបីជាន់។ លុះមកដល់ចំណុចផ្លូវបំបែកកើតហេតុខាងលើ ក៏បានបុកក្បាលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដូចគ្នា ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AY2356 ដែលមានមនុស្សចំនួន ៤នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង គោលដៅពីខេត្តបន្ទាយមានជ័យទៅកាន់ស្រុកបវេល ដែលបណ្តាលឱ្យរថយន្តប្រភេទទេសចរណ៍ធុនតូចរងការខូចផ្នែកខាងមុខធ្ងន់ធ្ងរ។ចំណែករថយន្តដឹកទំនិញរងការខូចស្រាលនៅផ្នែកខាងមុខ។


តែអ្វីដែលសំខាន់ហេតុការនេះបណ្តាលអោយរងបួសដល់អ្នកជិះរថយន្តធុនតូចចំនួន៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។


ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះដល់ទីតាំងកើតហេតុជាធ្វើការវាស់វែង និងស្រាវជ្រាវកំណត់មូលហេតុនៃគ្រោះថ្នាក់។ បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។








Post a Comment (0)
Previous Post Next Post